សុន្ទរកថាក្នុងពិធីជួបជាមួយមេដឹកនាំធុរកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រថៃ
[…] ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ ខ្ញុំមានសេចក្តីរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ នាថ្ងៃនេះ។ ហើយខ្ញុំសូមសម្តែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះសមាគមន៍មិត្តភាពថៃ-កម្ពុជា និងគណៈកម្មការអចិន្ត្រៃយ៍ចម្រុះផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងកិច្ចការធនាគារ ដែលបានផ្តួចផ្តើម និងរួមសហការរៀបចំវេទិកាដ៏មានសារសំខាន់នេះ ព្រមទាំងផ្តល់លទ្ធភាពឲ្យខ្ញុំបានចែករំលែកព័ត៌មានថ្មីៗ ស្តីពីការវិវត្តសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងការវិនិយោគរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ។ ខ្ញុំក៏សូមស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន និងជាតំណាងក្រុមហ៊ុនថៃ ដែលបានអញ្ជើញចូលរួមក្នុងពិធីនានា ពេលនេះ ដែលវត្តមាននេះ គឺជាការបង្ហាញឲ្យឃើញពីការចាំបាច់កាន់តែច្រើនឡើងពីសំណាក់សហគមន៍ធុរកិច្ចនៃកម្ពុជា។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងទៅនេះ កម្ពុជារក្សាបានយ៉ាងរឹងមាំនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងបានធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង ធនាគារពិភពលោកបានចាត់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងក្រុមប្រទេសដែលមានកំណើនគួរឲ្យស្ញប់ស្ញែង ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ។ តាមការប៉ាន់ស្មានបឋម នៅឆ្នាំ ២០១៥…