សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនត្រឹមតែចង់ឲ្យកម្ពុជាមានសុខសន្តិភាពទេ តែក៏ចង់ឲ្យពិភពលោកទាំងមូលមានសុខសន្តិភាពទាំងអស់គ្នា
FN ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការរបស់សម្តេចនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា សម្តេចតេជោ មិនត្រឹមតែចង់ឲ្យកម្ពុជាមានសុខសន្តិភាពទេ គឺក៏ចង់ឲ្យពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ យោងតាម Facebook Page ផ្លូវការរបស់សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែនមិនត្រឹមតែចង់ បានកម្ពុជាមានសុខសន្តិភាពទេ គឺចង់អោយពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ព្រោះកម្ពុជាឆ្អែតហើយ ដោយសារសង្គ្រាម។ ការមិនពេញចិត្ត ចំពោះមេដឹកនាំប្រទេសណាមួយ ហើយយកសង្រ្គាមជាដំណោះស្រាយ គឺបាននឹងកំពុងបំផ្លិចបំផ្លាញ ប្រទេសជាតិ និងអាយុជីវិតពលរដ្ឋស្លូតត្រង់យ៉ាងដំណំ។ សូមសុខសន្តិភាពកើត មានចំពោះកម្ពុជា និងពិភពលោកយើងទាំងមូលជានិច្ចនិរន្ត»។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩…