ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មមានវិសាលភាពធំណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅតែជាវិស័យស្នូលសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនលើពិភពលោក វិស័យកសិកម្មមានចំណែកក្នុងសេដ្ឋកិច្ចជាតិកម្រិតទាប តែគេអាចទ្រទ្រង់ការហូបចុករបស់ប្រជាពលរដ្ឋ និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតកម្រិតអត្រាកសិកម្មទាបក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រឆាំងភ្លើទាំងមេ និងកូន…