គ.ជ.ប ចេញសេចក្តីបំភ្លឺថា គ្មានការកាត់ប្រាប់ឧបត្ថម្ភមន្រ្តីការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតនៅខេត្តត្បូងឃ្មុំ ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺថា គ្មានការកាត់ប្រាក់ឧបត្ថម្ភពី មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ ដូចការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា «ជារឿងមិនពិត»។ ការបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលត្រូវបានគេដឹងថាជាស្ថាប័នព័ត៌មានគាំទ្របក្សប្រឆាំងផ្សាយបំភ័ន្តដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ បានចេញផ្សាយថា មានការកាត់ប្រាក់ឧបត្ថម្ភពីមន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។ តាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ករណីខាងលើនេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (PEC) លោក សុខ ឈិន អះអាងថា មិនមានករណីនេះទេ ពោលមិនដូចអ្វីដែលវិទ្យុអាស៊ីសេរី បានផ្សាយនោះឡើយ។ លោក សុខ ឈិន បានបន្តថា ប្រសិនបើ PEC ខេត្តត្បូងឃ្មុំ រកឃើញថា មានការកាត់ប្រាក់ដូចនោះមែន PEC នឹងដាក់វិន័យទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ ស្ថាប័នឯករាជ្យ…