ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
FN ៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ប្រារព្ធពិធីចែកសញ្ញាបត្រ ដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១០ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ និងទី១១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៨ ចំនួន១៤៣១នាក់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨៖០០ នាទីព្រឹក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយជាមួយនិស្សិតជាង ១ពាន់នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ និងបានអរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនខ្មែរ។ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានសម្រេចផ្តល់អាហារូបករណ៍មួយចំនួន ដល់ព្រះសង្ឃឲ្យបានសិក្សាបន្តនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀនសូត្រមិនចេះជាប់នោះទេ ជាក់ស្តែងរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន…