សម្តេចតេជោ ហ៊ុន សែន ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋាន មិនឲ្យចូលរួមពាក់ព័ន្ធនឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដាក់បញ្ជាបំរាមដល់មន្រ្តីមូលដ្ឋាន មិនឲ្យចូលរួមពាក់ព័ន្ធនឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាស្រ័យដោយបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជនថា ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះមិនមែនជាស្ថាប័នរបស់រដ្ឋទេ, នេះបើយោងតាមលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងចេញពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីយ៉ាងដូច្នេះ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ក្រៅពីដាក់បំរាមនេះ សម្តេចតេជោក៏បានហាមឃាត់ផងដែរចំពោះការចូលរួមរៀបចំឯកសារ ឬការចូលរួមរឹបអូសដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ។ លើសពីនោះបានស្នើឲ្យ ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនត្រូវផ្សាយឲ្យបានជាប្រចាំថា គ្រឹះស្ថានមីក្រូហិរញ្វត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជាស្ថាប័នរដ្ឋទេ នេះជាប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃសុក្រនេះមានរបៀបវារៈចំនួន២នេះ រួមមាន៖ ១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ ត្រូវបានអនុម័តរួចហើយ។ ២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣…