រដ្ឋាភិបាលចិន បង្ហាញជំនឿចិត្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងឈានទៅរកអនាគតដ៏ត្រចះត្រចង់
FN ៖ រដ្ឋាភិបាលចិន ដែលបានចាប់ផ្តើមធ្វើការជិតស្និទ្ធ ជាមួយនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៧មកនោះ បានបង្ហាញជំនឿចិត្តមុតមាំថា កម្ពុជានឹងឈានទៅរកអនាគតមួយដ៏ត្រចេះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជំនឿចិត្តមុតមាំរបស់ចិន ចំពោះការអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនេះ ត្រូវបានរំលេចឡើងដោយលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តាមរយៈសុន្ទរកថា បើកសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវក្រោមកម្ចីថវិកាពីរដ្ឋាភិបាលចិន លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ស្យុង ព័រ បានថ្លែងថា លោករីករាយយ៉ាងខ្លាំង ដែលបានឃើញប្រទេសកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ហើយសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំង។ បើតាមលោក ស្យុង ព័រ ព្រោះតែការរក្សាបាននូវស្ថេរភាពនយោបាយនេះ មានសហគ្រាសបរទេស រួមទាំងចិនផងដែរ បាននិងកំពុងដាក់ទុនវិនិយោគនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា…