គ.ជ.ប៖ លទ្ធផលបឋមបោះឆ្នោតឃុំ-សង្កាត់ ផ្សាយបានគ្រប់១,៦៤៦ឃុំ-សង្កាត់ នៅម្សិលមិញហើយ, លទ្ធផលផ្លូវការផ្សាយនៅថ្ងៃ២៥ មិថុនា ក្រោយដោះស្រាយបណ្ដឹងចប់
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ខ្លួនបានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើគេហទំព័រ (www.voterlist.org.kh) គ្រប់ទាំង១,៦៤៦ឃុំ-សង្កាត់ រួចរាល់ហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ខណៈបណ្ដឹងចំនួន ៧១បណ្ដឹង កំពុងត្រូវបានដោះស្រាយជាបណ្ដើរៗហើយ។ បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនានេះថា ក្រោយពេលដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ បានចប់សព្វគ្រប់ និងអស់ចិត្តរៀងៗខ្លួនហើយ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាកំណត់។ អ្នកនាំពាក្យថ្លែងយ៉ាងដូច្នេះថា «ការប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ទាល់តែដោះស្រាយបណ្ដឹងចប់សព្វគ្រប់សិន, ហើយ គ.ជ.ប ទទួលបានបណ្ដឹងចំនួន ៧១បណ្ដឹង ក្នុងនោះយើងកំពុងតែដោះស្រាយជាបណ្ដើរៗហើយ ឯការប្រកាសលទ្ធផលផ្លូវការ គឺត្រូវតែធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧»។ សេចក្ដីជូនដំណឹងរបស់ស្ថាប័នអព្យាក្រឹតមួយនេះ បានបញ្ជាក់ថា…