គ.ជ.ប បិទបញ្ចប់ ការទទួលពាក្យបណ្ដឹងតវ៉ា ចំពោះលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ ដើម្បីត្រៀមប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃ២៥ មិថុនា
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការសើរើសន្លឹកឆ្នោតចំនួន ៦៤បណ្ដឹង ហើយបានដោះស្រាយជូនភាគីវិវាទចប់សព្វគ្រប់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលរងចាំតែពេលប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ លោក ខន កែវមនោ បានឲ្យដឹងថា គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ត្រឹមថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ ក្នុងនោះមានបណ្ដឹងចំនួន ៦៤បណ្ដឹង បានឡើងមកដល់ថ្នាក់ជាតិរបស់ គ.ជ.ប មានទាំងបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងព្រណ្មទណ្ឌជាដើម ហើយបណ្ដឹងទាំង៦៤នេះ គ.ជ.ប បានដោះស្រាយចប់រួចរាល់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ។ លោកបានបន្តថា ក្នុងចំណោមបណ្ដឹងទាំង៦៤បណ្ដឹងនោះ មានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន ៤៦បណ្ដឹង ប៉ុន្តែ គ.ជ.ប បានបើកការរាប់ឡើងវិញតែចំនួន ៣ឃុំ ប៉ុណ្ណោះ គឺនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង, ឃុំបឹងប្រាំ ស្រុកបរវេល…