ការប្រមូលចំណូលពន្ធឆ្នាំ២០២១ នឹងមានកំណើនលើសផែនការ១៥%
FN ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការប្រមូលចំណូលពន្ធដារ សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានព្យាករណ៍ថា នឹងលើសពីផែនការដែលបានកំណត់ ១៥% ខណៈការប្រមូលចំណូលពន្ធ១០ខែឆ្នាំនេះ លើសផែនការ៣% បើទោះជារដ្ឋផ្តល់ការអនុគ្រោះលើកលែងពន្ធ ដល់វិស័យមួយចំនួន ដោយសារជួបវិបត្តិកូវីដ១៩ ក៏ដោយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរនៅក្នុងរោងចក្រផលិតស្រា បៀររបស់ក្រុមហ៊ុន HEINEKEN នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះបន្តិច ជាងឆ្នាំ២០២០ ដោយសារតែវិស័យមួយចំនួន ច្បាប់បានអនុញ្ញាតឱ្យលើកលែងពន្ធ អីចឹងវាមានការថយចុះខ្លះ តែមិនអាក្រក់ជាងឆ្នាំ២០២០នោះទេ។ បើគិតពីផែនការប្រមូលពន្ធក្នុងរយៈពេល១០ខែនេះ លើស៣%។ [….] អីចឹងរហូតរហូតដល់ចុងឆ្នាំ យើងមាន២ខែទៀត ដើម្បីប្រមូល ប្រហែលជាមិនតិចជាង១៥%ទេ គឺលើស។ ហើយអ្វីដែលថា ការប្រមូលពន្ធនេះវាលើសផែនការ សួរថាការព្យាករណ៍នេះវាខុស? មិនខុសទេ»។ លោកបានបន្តថា ការប្រមូលពន្ធលើសផែននេះ ដោយសារអគ្គនាយដ្ឋានពន្ធដារ បានធ្វើការកែទម្រង់ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពងាយស្រួល…