ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប
FN ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅលើទឹកដីអង្គរដ៏ល្បាញល្បី។ ព្រឹត្តិការណ៍បើកអង្គរសង្រ្កាន្តនេះ ធ្វើឡើងនៅក្បែរប្រាសាទបាយ័ន «អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា» ដែលនឹងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងការរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លើកទី៥ ខេត្តសៀមរាបនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំអង្គរសង្រ្កាន្ត រយៈពេល៥ឆ្នាំកន្លងទៅ ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ សម្រាប់កូនខ្មែរទាំងអស់គ្នា។ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន, ព្រោះកន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមលើកិច្ចការអង្គរសង្គ្រាន្តយ៉ាងច្រើន និងបានបន្សល់ទុកស្នាដៃនៅអង្គរសង្ក្រាន្ត…