ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាថ្មីម្តងទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានយកចិត្តទុកដាក់ទិវាសិទ្ធិនារី តែការតែងតាំងនារីក្នុងមុខតំណែងនានាបែរជាមិនសូវមាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដ្បិតបង្កការលំបាកសម្រាប់កម្ពុជា តែក៏បានបង្កកាលានុវត្តន៍ភាពផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យមកពីចក្រភពអង់គ្លេស អាចនឹងបើកនៅកម្ពុជានាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការរីករាយ និងកោតសរសើរជាមួយឪពុកម្តាយ និងគ្រួសាររបស់និស្សិតទាំងអស់ ដែលបានចូលរួមគាំទ្រឱ្យកូនសិក្សារហូតចប់ការសិក្សាដោយជោគជ័យ។ សម្តេចតេជោ…