កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី នាថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកសក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសកម្ពុជា និងតួកគី។ យោងតាម Facebook សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា នៅមុនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង និងលោក Suleyman Soylu បានជួបពិភាក្សាទ្វេគ្នាភាគី ក្នុងបរិយាកាសប្រកបដោយមិត្តភាពយ៉ាងជិតស្និតបំផុត និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ក្រោយពីបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ លោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាធាណរដ្ឋតួកគី និងសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញមាន ប្រសាសន៍ទៅកាន់អង្គពិធី ដែលបានអញ្ជើញចូលរូមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ។…