កម្ពុជាទទួលបានចំណូលគយជិត១៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ ធ្លាក់ចុះ១៦%

FN ៖ នៅឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) មានជាង ៥,១៥២.៦ប៊ីលានរៀល ឬប្រមាណជា១,២៧២.២ លានដុល្លារអាមេរិកថយចុះ១៦.២% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។ ការប្រកាសតួលេខចំណូលគយនៅឆមាសទី១នេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីមន្ត្រីគយ និងរដ្ឋាករជាថ្នាក់ដឹកនាំជាច្រើនរូប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ សេចក្តីប្រកាសព័ត៌មានបានដកស្រង់សំដីរបស់ បណ្ឌិត គុណ ញឹម ដែលលើកឡើងថា «ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលសរុបដែលប្រមូលដោយ អ.គ.រ មានជាង ៥,១៥២.៦ ប៊ីលានរៀល ឬប្រមាណជា ១,២៧២.២ លានដុល្លារអាមេរិក។ តួលេខចំណូលនេះត្រូវជា ៤៣.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ចំណូលនេះថយចុះ…