ត្រីមាសទី១ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គមចំណាយជាង ៤ពាន់លានរៀល ជួយសង្រ្គោះកម្មករនិយោជិតជួបគ្រោះថ្នាក់ការងារ
FN ៖ រយៈពេល៣ខែឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្តិសុខសង្គម បានចំណាយថវិកាជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះ កម្មករ និយោជិត ដែលរងគ្រោះក្នុងពេលបំពេញការងារដូចជាដួលសន្លប់ ឬជួបគ្រោះថ្នាក់ចរាចរពេលធ្វើដំណើរទៅបំពេញការងារជាដើម ។ នេះបើតាមការបញ្ជាក់របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខ គណបក្សប្រជាជនកម្ពុជា និង ជាប្រមុខរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ។ បើតាមលោក អ៉ិត សំហេង ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ បេឡាជាតិរបសសន្តិសុខសង្គមចំណាយថវិកាសរុបជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះដល់កម្មករនិយោជិតដែលមានគ្រោះថ្នាក់ការងារដួលសន្លប់ និងគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ។ល។ លោករដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា ឆ្នាំ២០១៦ បេឡាជាតិរបបសន្តិសុខសង្គមបានចំណាយថវិកាជួយសង្រ្គោះ ការព្យាបាល និងអត្ថប្រយោជន៍ ផ្សេងៗ…