មន្រ្តី និងដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោងសិក្សាស្រាវជ្រាវ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀននៅប្រទេសកម្ពុជា
FN ៖ អង្កការ FHI360កម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, នាយយកដ្ឋានកម្មវិធីជាតិសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល, សាកលវិទ្យាល័យកាលីហ្វរញ៉ាសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក(UCSF), មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាព នៃសាកលវិទ្យាល័យញ៉ូមិចសិចកូ, សាកលវិទ្យាល័យម៉ៃអាម៉ី(UM), វិទ្យាស្ថានឃឺប៊ី សម្រាប់ការចម្លងរោគ និងភាពស៊ាំនៃសាកលវិទ្យាល័យ ញ៉ូសាវវ៉ែល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោងសិក្សាស្រាវជ្រាវ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន នៅប្រទេសកម្ពុជា (CIPI)។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមតំណាង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងស្ថាប័នក្រោមឱវាទសុខាភិបាល ប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀន ស្នងការ ស្នងការរងនគរបាល មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ចាម កំពង់ឆ្នាំង ព្រះសីហនុ និងបណ្តាអង្គការដែគូពាក់ព័ន្ធចូលរួម។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា CIPI បានអនុវត្តន៍កម្មវិធីបង្ការដែលរួមបញ្ចូលគ្នា រវាងការពារមេរោគអេដស៍ និងការប្រើប្រាស់គ្រឿងញៀនក្នុងខេត្ត-ក្រុងចំនួន១០…