កម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូង ធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់ អង្គការសហប្រជាជាតិ
FN ៖ ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលដំបូង សេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ (អ.ស.ប )។ នេះបើតាមការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណាស្មីត។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «មកដល់ពេលនេះ យើងបានសម្រេចនូវ First Draft (សេចក្តីព្រាងដំបូង) នៃច្បាប់ស្តីពី ពរពោះនេះ អញ្ចឹងទេ យើងបានរៀបរាប់ពីការងារសំខាន់ៗជូនគាត់ (លោកស្រី រ៉ូណា ស្មីត) ហើយគាត់កោតសរសើរនូវគោលការណ៍សំខាន់ នៃការការពារសិទ្ធិកុមារ និងស្ត្រី ហើយគាត់ជួយ បានន័យថា យើងសុំឲ្យមានការសហការ និងការជួយគាំទ្រពីគាត់»។ បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុដែលបង្កើតច្បាប់ស្តីពី «ពរពោះជំនួស» នេះឡើង គឺជាតម្រូវការសង្គម ដោយសារតែបើមិនមានច្បាប់នៅក្នុងការគ្រប់គ្រងវាទេ ការពរពោះនេះ…