មន្ទីរពេទ្យកាល់ម៉ែត និងមូលនិធិមួយរបស់ជប៉ុន ចុះ MOU លើការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា
FN ៖ ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាព រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុននោះ មន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមូលនិធិ ACT នៃប្រទេសជប៉ុន (សមាគមសម្រាប់ការទំនាក់ទំនង នៃការសិក្សាផ្លាស់ប្តូរវប្បធម៌) បានចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យកាល់ម៉ែត។ បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរពេទ្យកាល់ម៉ែត ជាមួយមូលនិធិ ACT ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាពរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយប្រតិភូមន្ទីរពេទ្យកាល់ម៉ែត ក៏បានធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែម អំពីសេវាសង្រ្គោះបន្ទាន់ និងការអភិវឌ្ឍន៍ស្ថាប័នវេជ្ជសាស្ត្រនៅប្រទេសជប៉ុន។ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា នៅថ្ងៃនេះមូលនិធិ ACT បានចំណាយពេលវេលា រៀបចំសិក្ខាសាលាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាព ក្នុងនោះមានថ្នាក់ដឹកនាំជប៉ុន និងកម្ពុជា ក៏បានចូលរួមដើម្បីផ្លាសប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។ លោកបន្ថែមថា ការពិភាក្សាគ្នាជាដំបូងនេះ ដើម្បីបើកជើងមេឃ នៃការពិនិត្យទៅលើលទ្ធភាព នៃការសហប្រតិបត្តិការស៊ីជម្រៅទៅអនាគតនោះ បានឡើងចំណុចសំខាន់ៗ រួមមាន៖…