ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើនជិត៥០ភាគរយ
FN ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើន៤៨ភាគរយ។ លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។ បើតាមលោករដ្ឋមន្ដ្រី ភាគច្រើនទេសចរអន្តរជាតិមកពី៖ អាស៊ាន (ថៃ វៀតណាម និងឥណ្ឌូនេស៊ី), ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន), ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស), ទ្វីបអាមេរិក (អាមេរិក)។ តាមការប៉ាន់ស្មាន…