សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំចង់ឲ្យត្រាំម៍ ជាប់ខ្លាំងណាស់ បើត្រាំម៍ ជាប់ពិភពលោកមានសភាពការណ៍ល្អ»
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជានោះ បានថ្លែងគាំទ្រលោក ដូណាល់ ត្រាំម៍ ឲ្យក្លាយជាប្រធានាធិបតីរបស់អាមេរិក។ សម្តេចមើលឃើញថា បើលោកត្រាំម៍ ជាប់ឆ្នោតក្លាយជាប្រធានាធិបតី សភាពការណ៍ពិភពលោក និងវិវឌ្ឍន៍ទៅរកសភាពល្អប្រសើរ និងគ្មានសង្រ្គាម ដោយសារលោក ត្រាំម៍ ជាអ្នកជំនួញ តែបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះវិញ ពិភពលោកអាចនឹងស្មុគស្មាញខ្លាំង។ ការថ្លែងគាំទ្រលោក ត្រាំម៍ ជាប្រធានាធិបតីអាមេរិក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពេលសម្តេចអញ្ជើញធ្វើបឋកថាស្តីពី «ការដឹកនាំបញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម នៃបណ្ឌិតសភានគរបាលកម្ពុជា ដែលមានចំនួនសរុបជាង១ពាន់នាក់។ ក្នុងកិច្ចផ្តើមបឋកថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ពីការវិវឌ្ឍន៍នៃស្ថានការពិភពលោក ដែលអាចឈានទៅរកសង្រ្គាមត្រជាក់ជាថ្មី។ ក្នុងចំណោមបញ្ហាដែលសម្តេចកត់សម្គាល់នោះ ក៏មានបញ្ហានៃការបោះឆ្នោតនៅក្នុងប្រទេសអាមេរិកផងដែរ។ សម្តេចតេជោ ហ៊ុន សែន…