សម្តេចតេជោ ហ៊ុន សែន បានថ្លែងបទអន្តរាគមន៍ចំនួន៣ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អូស្រ្តាលី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបទអន្តរាគមន៍ចំនួន៣ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលបានធ្វើឡើង នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ។ ជាមួយនឹងបទអន្តរាគមន៍ចំនួនបីនោះ សម្តេចតេជោបានគូសបញ្ជាក់ថា៖ ១៖ នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងលឿន នៃនិម្មាបនកម្មតំបន់ និងភូមិសាស្រ្តនយោបាយ ក៏ដូចជាការរីកចម្រើននៃទំនាក់ទំនងអាស្រ័យគ្នាទៅវិញទៅមករវាងតំបន់អាស៊ាននិងអូស្រ្តាលី សន្តិភាព សន្តិសុខ និងសិ្ថរភាព គឺចំណុចស្នូលសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្រ្ដាលី និងជាមូលដ្ឋានគ្រឹះនៃការរីកចម្រើន និងវិបុលភាព នៅក្នុងតំបន់ទាំងមូល។ ២៖ មានភាពចាំបាច់ដែលត្រូវជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយការផ្តល់អាហារូបករណ៍សម្រាប់និសិ្សតអាស៊ាន តាមរយៈផែនការកូឡុំបូថ្មីរបស់អូស្រ្ដាលី។ ៣៖ វាជាកិច្ចការបន្ទាន់ ក្នុងការសម្រេចបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) នៅក្នុងឆ្នាំ២០១៨ នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញភាគីអូស្រ្ដាលី បន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់ ជាពិសេសតាមរយៈយន្តការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់ទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីនានា ដូចជាបញ្ហាភេរវកម្ម គ្រោះមហន្តរាយធម្មជាតិ…