លិខិតមិត្តអ្នកអាន៖ «យើងត្រូវចេះរស់ ព្រោះយើងធ្លាប់តស៊ូដើម្បីរស់រួចមកហើយ»
FN ៖ ជាដំបូងខ្ញំសូមលើកឡើងអំពីអ្វីទៅជា EBA? EBA គឺជាអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ដែលបានមកពីពាក្យថា Everything But Arm (EBA) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល និងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ។ ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះផ្តល់អទិភាពដល់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ក្នុងរយៈពេលចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ វាយតម្លៃថា នៅតែរក្សាបានកំណើនរឹងមាំ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ខណៈដែលប្រទេសមួយចំនួននៅលើសកលលោកកំពុងមានវិបត្តិសេដ្ឋកិច្ច ដូច្នេះហើយបានជាសហគមន៏អឺរ៉ុប ពិចារណាគ្រោងលែងអនុគ្រោះពន្ធនាំចូលពីកម្ពុជា ដែលតម្រូវឲ្យបង់ពន្ធ ដែលមានន័យថា មិនមែនកម្ពុជាបាត់បង់ទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុបនោះទេ។ បញ្ហានេះកម្ពុជាខ្លួនឯងផ្ទាល់ក៏បានដឹង និងត្រៀមខ្លួនរួចរាល់ហើយដែរ ប្រកបដោយភាពច្បាស់លាស់។ ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានថ្លែងជាសាធារណៈរួចមកហើយថា មូលហេតុដែលសហគមន៍អឺរ៉ុប គ្រោងដកប្រព័ន្ធអនុគ្រោះពន្ធ…