លោក ប្រាក់ សុខុន៖ កងទ័ពមួកខៀវរបស់កម្ពុជា បូជាជីវិត ដើម្បីប្រជាជនអាហ្រ្វិកកណ្តាលបានទទួលសុខសន្តិភាព
FN ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នឹងមិនអាចបំភ្លេចបានឡើយចំពោះការពលីកម្មរបស់កងទ័ពមួកខៀវកម្ពុជាទាំង ៤នាក់ ដែលបានពលីជីវិតលើទឹកដីអាហ្រ្វិកកណ្តាល។ លោកទេសរដ្ឋមន្រ្តីថា ការពលីរបស់ពួកគេ ក៏ព្រោះតែដើម្បីនាំមកនូវសុខសន្តិភាពសម្រាប់ប្រជាជនអាហ្រ្វិកកណ្តាល។ នេះជាសារដែលលោក ប្រាក់ សុខុន បានចារនៅលើសៀវភៅរំលែកទុក្ខក្នុងពេលរូបលោកអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ពមួកខៀវរបស់កម្ពុជាទាំង៤នាក់នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។ លោកទេសរដ្ឋមន្រ្តី បានចារលើសៀវភៅរំលែកទុក្ខនោះថា «នៅពេលចេញដំណើរម្តងៗ យើងទាំងអស់គ្នាតែងបន់ស្រន់សុំឲ្យយុទ្ធជនមួកខៀវរបស់យើងទទួលបានជោគជ័យ និងមានសុវត្ថិភាព វិលមកជួបជុំគ្រួសារវិញពេលចប់បេសកម្ម។ ជាអកុសលនៅយប់ថ្ងៃទី៨ ឧសភា ទាហានយើង ៤នាក់ ត្រូវក្រុមប្រដាប់អាវុធស្ទាប់បាញ់សម្លាប់នៅពេលក្រុមរបស់យើងវិលត្រឡប់ពីបេសកកម្ម»។ លោករដ្ឋមន្រ្តីក្រសួងការបរទេសបានបន្តថា «អ្នកទាំង៤ ត្រូវគេសម្លាប់ក្នុងខណៈដែលពួកគេបំពេញបេសកកម្មអន្តរជាតិ ដើម្បីសន្តិភាព និង មនុស្សធម៌ធ្ងាយពីផ្ទះសំបែង ធ្ងាយពីក្រុមគ្រួសារ។ ក្នុងខណៈដែលពួកគេខិតខំរួមចំណែកនាំសន្តិភាពដល់ប្រទេសមួយ ដល់ប្រជាជនមួយដែលគេមិនទាំងស្គាល់ផង តែដោយសារកាតព្វកិច្ចអន្តរជាតិ និងបុព្វហេតុសន្តិភាពតែប៉ុណ្ណោះ។ ពួកគេបានបូជាជីវិតរបស់ពួកគេ ដើម្បីឲ្យជីវិតរបស់ប្រជាជន នៃសាធារណរដ្ឋអាហ្រិ្វកកណ្តាលបានទទួលសន្តិភាព។ យើងនិងមិនបំភ្លេចពលិកម្មនេះ សេចក្តីក្លាហាននេះឡើយ»។ សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជាបម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា…