លិខិតមិត្តអ្នកអាន៖ «សមត្ថភាពពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ស្តែងឡើងក្នុងបរិបទកូវីដ-១៩!»
KNV ៖ ជាម្តងហើយម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗ របស់ខ្លួន ក្នុងការគ្រប់គ្រង ចាត់ចែង និងដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយ ដែលបានកើតឡើង។ ជាក់ស្តែង ក្នុងដំណាក់កាលកូវីដ-១៩ នេះ មេដឹកនាំរបស់កម្ពុជា ដ៏មានបទពិសោធន៍រូប នេះ បានបញ្ចេញទេពកោសល្យដ៏ប៉ិនប្រសប់ជាបន្តបន្ទាប់។ ក្រៅពីបញ្ចៀសការឆ្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទេពកោសល្យពិសេសរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជន ដើម្បីកុំឲ្យរងផលប៉ះពាល់ខ្លាំងពីវិបត្តិសាកលមួយនេះថែមទៀត។ ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីវិស័យទេសចរណ៍, វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយចំនួនដោយសារតែកូវីដ-១៩ ប៉ុន្តែ មេដឹកនាំកម្ពុជារូបនេះ កំពុងបង្វែរទិសដៅទៅរកវិស័យកសិកម្មដែលជាជីពចរដ៏សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារខ្មែរ ក្នុងពេលមានវិបត្តិ។ ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួចជាស្រេចនូវការខូចខាតសេដ្ឋកិច្ចរបស់ពិភពលោក ដោយសារមេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជា បានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភពរស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ» ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នក វិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។ ក្រោយពីការបង្ហាញផ្លូវ ចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម…