លិខិតចំហររបស់រាជរដ្ឋាភិបាលកម្ពុជា៖ ពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» គឺជាកិត្តិយសរបស់ជាតិយើងទាំងអស់គ្នា
អត្ថបទ Fresh News (ភ្នំពេញ)៖ ប៉ុន្មានថ្ងៃខាងមុនេះ នៅក្នុងឱកាសនៃការទទួលពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតចំហរមួយជូនប្រជាពលរដ្ឋ ដោយលើកឡើងអំពីកិត្តិយសរបស់ជាតិ និងភាពប៉ិនប្រសប់របស់ មេដឹកនាំកម្ពុជា ក្នុងការទទួលបានពានរង្វាន់ដ៏ឆ្នើមសម្រាប់ប្រជាជាតិទាំងអស់គ្នា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ នេះជាឱកាសដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា ដែលទទួលបានមហាកិត្តិយស ដែលសម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយស ដោយការផ្តល់ពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» ដែលនឹងប្រគល់ជូនដោយ លោក តាន់ស្រ៊ី ម៉ៃឃិល យ៉ូស។ នេះជាចម្លើយសម្រាប់ថ្នាក់ជាតិ និងអន្តរជាតិ ដែលគេបានយល់ខុសថា ASEAN គ្មានអ្នកនយោបាយដែលមានបទពិសោធន៍ជើងចាស់ ដែលធ្វើឲ្យអាស៊ានមានបញ្ហាចំពោះ ដំណោះស្រាយបញ្ហាវិវាទសមុទ្រចិនខាងត្បូង។ ឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» គឺជាការបង្ហាញបញ្ជាក់ឲ្យឃើញពីទេពកោសល្យ និងការប៉ិនប្រសប់នយោបាយ ដែលសម្ដេចតេជោ បានធ្វើឲ្យសមាជិកអាស៊ានទាំងមូលឯកភាពគ្នាចំពោះវិធាននៃការដោះស្រាយវិវាទអធិបតេយ្យ សមុទ្រចិនខាងត្បូង…