សមិទ្ធផលធំៗមួយចំនួន ដែលសម្តេចតេជោ ហ៊ុន សែន សម្រេចបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០១៦
FN ៖ ពេញមួយឆ្នាំ២០១៦នេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីតាមក្រសួងស្ថាប័ននានា ត្រូវបានគេមើលឃើញថា ប្រឹងប្រែងពួតដៃរួមគ្នាសម្រេចនូវសមិទ្ធជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសការបន្តរក្សាបានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ព្រមទាំងស្ថេរភាពនយោបាយ សុទ្ធសឹងជាកត្តាសំខាន់ៗ សម្រាប់ធានាដល់ការប្រព្រឹត្តទៅមុខប្រកបដោយប្រក្រតីភាព នៃដំណើការអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការរក្សាបានស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព ក៏ដូចជាការប្រឹងប្រែងរួមគ្នាគិត និងរួមគ្នាធ្វើទាំងប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាសេនាធិការ បានធ្វើឲ្យកម្ពុជានៅតែបន្តបោះជំហានអភិវឌ្ឍន៍ទៅមុខ ជាមួយការរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ភាគរយ។ ក្រៅពីការរក្សាបាននូវស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព និងការជំរុញកំណើនសេដ្ឋកិច្ចនេះទៅ គេសង្កេតឃើញមានសមិទ្ធផល លេចធ្លោរមួយចំនួនត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បើកមស្ពោធដាក់ឲ្យប្រើប្រាស់ដោយផ្ទាល់ ហើយក៏មានបញ្ហាមួយចំនួន ត្រូវបានដោះស្រាយដោយផ្ទាល់ និង បន្ទាន់ផងដែរ។ នៅក្នុងឆ្នាំ២០១៦នេះ មានផ្លូវជាតិធំៗចំនួន ៣ខ្សែ ស្ពានមួយខ្សែ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងស្ពានឆ្លងកាត់ទន្លេបាសាក់មួយខ្សែទៀត ក៏ត្រូវបានចាក់បេតុងតភ្ជាប់ផងដែរ។ ផ្លូវជាតិធំៗ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ដោយសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៦នេះ រួមមាន៖ ផ្លូវជាតិលេខ៥៦…