គ.ជ.ប៖ រាល់បណ្ដឹងតវ៉ានឹងលទ្ធផលបោះឆ្នោត ត្រូវធ្វើតាមឋានានុក្រមរបស់ គ.ជ.ប និងតាមនីតិវិធីច្បាប់ បើអនុវត្តខុសច្បាប់ នឹងជាប់ទោសទណ្ឌ
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះថា រាល់បណ្ដឹងតវ៉ាជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ ដែលបានចេញនៅយប់មិញនោះ ត្រូវធ្វើតាមនីតិវិធីច្បាប់បោះឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះបើការជំទាស់ខុសទៅនឹងច្បាប់ អាចប្រឈមនឹងការដាក់ទោសទណ្ឌថែមទៀតផង។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនទទួលស្គាល់ ក៏ដូចជាការ Comment រិះគន់ ជំទាស់តវ៉ា មិនទទួលស្គាល់នឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ លើបណ្ដាញសង្គម Facebook ជាហូរហែ។ បើតាមស្ថាប័នអព្យាក្រឹតមួយនេះ ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតនេះ គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹងតវ៉ាទៅនឹងលទ្ធផលនេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ្រប់សកម្មភាពទាំងអស់ រាប់ទាំងការតវ៉ាផងដែរ គឺត្រូវអនុវត្តដោយការគោរពច្បាប់ ពោលគឺត្រូវដាក់ពាក្យបណ្ដឹងតវ៉ា ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ស្ដីពី ការបោះឆ្នោត ក្នុងនោះមានទាំងរយៈពេលនៃការប្ដឹងតវ៉ា របៀបរបបនៃប្ដឹងការតវ៉ា នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងបែបទដទៃទៀត។ លោកថា…