សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីដល់អភិបាលរាជធានី-ខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក បើមិនចាត់វិធានការរថយន្តតទ្រុងខុសបច្ចេកទេស នឹងប្រឈមការដកតំណែង
FN ៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកជាថ្មីម្តងទៀតថា អភិបាលរាជធានី-ខេត្ត ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ ដែលមិនព្រមចាត់វិធានការចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសទេនោះ នឹងត្រូវប្រឈមជាមួយការដកហូត តំណែងជាក់ជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook ដែលកំពុងមានប្រជាប្រិយភាពយ៉ាងដូច្នេះ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»។ បើទោះបីជាយ៉ាងណាសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃច្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើសទម្ងន់ កំណត់ដោយច្បាប់ ដែលបង្កឲ្យខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានបង្ហាញលទ្ធផលនៃប្រតិបត្តិការកាត់ទ្រុងរថយន្តដែលតខុសលក្ខណៈបច្ចេកទេសផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន…