លោក កែវ រតនៈ អះអាងថា តាំងពីឆ្នាំ២០០៨មក អគ្គិសនីកម្ពុជា គ្មានគោលការណ៍ផ្ដាច់ភ្លើងរបស់ពលរដ្ឋ នៅពេលបងប្អូនប្រជាពលរដ្ឋមិនបង់ថ្លៃសំរាមនោះទេ
FN ៖ ស្របពេលថ្មីៗមានការលេចលឺព័ត៌មានថា ការដែលបងប្អូនប្រជាពលរដ្ឋមិនបង់លុយថ្លៃសំរាម នឹងត្រូវមន្រ្តីអគ្គិសនីកម្ពុជាផ្តាច់ចរន្តអគ្គិសនីនោះ, នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News យ៉ាងដាច់ណាត់ថា អគ្គិសនីកម្ពុជា គ្មានគោលការណ៍ណាមួយ ផ្ដាច់ចរន្តអគ្គិសនីរបស់បងប្អូនប្រជាពលរដ្ឋណាមួយទេ នៅពេលដែលពួកគាត់ មិនបានបង់ថ្លៃប្រមូលសំរាមនោះឡើយ។ អគ្គនាយកអគ្គិសនីកម្ពុជា បានអះអាងទៀតថា «ចាប់តាំងពីរូបលោកមកកាន់តំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា ឆ្នាំ២០០៨មក លោកមិនបានដែរបាន ដាក់គោលការណ៍ឲ្យផ្តាច់ចរន្តអគ្គិសនីបងប្អូនប្រជាពលរដ្ឋនោះទេ ពាក់ព័ន្ធជាមួយថ្លៃសំរាម ពោលគ្មានការកាត់ភ្លើងនៅពេលមិនបង់សំរាមនោះទេ»។ ការចេញមកប្រកាសបែបនេះ របស់លោក កែវ រតនៈ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់និងយល់ច្រឡំថា នៅពេលដែលពលរដ្ឋមិនបង់ថ្លៃប្រមូល សំរាមនោះ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងមិនឲ្យប្រើប្រាស់ជាបណ្ណោះអាសន្នសិន លុះត្រាតែពលរដ្ឋបានបង់ថ្លៃប្រមូលសំរាមរូចរាល់ទើប បើកភ្លើងឲ្យប្រើប្រាស់ធម្មតាវិញ។ ជាមួយគ្នានោះ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបឈ្ឈប់ការយល់ច្រឡំចំពោះអគ្គិសនីកម្ពុជាអំពីការផ្ដាច់ភ្លើងដោយ មិនបង់សំរាមនោះទេ។ ជាមួយនោះដែរ គិតមកទល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ ក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញសេចក្ដីជូនដំណឹងឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបិរស្ថាន និងអគ្គិសនីកម្ពុជា ពិនិត្យសិក្សាអំពីនីតិវិធីប្រមូលថ្លៃសេវាសំរាមតាមមធ្យោបាយណាមួយ…