ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! បញ្ហាជាមួយក្បាលមីក្រូនិយាយ និងការចាក់ភ្លេងគោរពទង់ជាតិនៅកំពង់ចាម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដោយនៅមុនពេលចូលឆ្នាំថ្មី ដែលនឹងមកដល់ក្នុង ៤ ថ្ងៃខាងមុខនេះ។ យើងបានប្រារព្ធពិធីមួយ សម្រាប់ការចែកសញ្ញាបត្រ ចំពោះនិស្សិតជាជ័យលាភី ចំនួន ៣.១៨៧ នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ … (ដកក្បាលមីក្រូដែលលឺសម្លេងរំខានចេញ) ថ្ងៃក្រោយបទពិសោធន៍ ដើម្បីកុំអោយវាមានបញ្ហា យើងគួរតែឡើងមកសាកធ្វើតេស្ត បើមិនអញ្ចឹងទេវានៅដដែលៗ។ រឿងហ្នឹង បើបានជាជ្រុលនិយាយអញ្ចឹងហើយ និយាយតែម្តង។ ខ្ញុំជាមួយខេត្តកំពង់ចាមពីមុនមិនដឹងយ៉ាងម៉េច? ទៅដល់ឆុងតែជាមួយនឹងក្បាលមីក្រូ។ ក្បាលមេក្រូគេនៅខេត្តដទៃទៀត គេនិយាយបាន ក្បាលមីក្រូខេត្តកំពង់ចាមមួយនិយាយអត់បាន? បន្ថែមទៅលើនោះ បើថាគោរពទង់ជាតិ គោរពមិនដែលចេញទេ ដែលខ្ញុំធ្លាប់និយាយថា ចាក់ភ្លេងគោរពទង់ជាតិចេញ “ឱ! ស្នេហ៍មាសបង” …។ ជិតចូលឆ្នាំ រកមនុស្សធ្វើការមិនបាន ជាទម្លាប់ សល់តែប៉ុន្មានថ្ងៃទៀតទេ យើងនឹងចូលឆ្នាំ ហើយប្រហែលជាស្អែក ខានស្អែកហ្នឹង…