FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រឹងបំពេញការងារឲ្យបានហ្មត់ចត់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា និងត្រូវជួយបំផុសស្មារតីយុវជនឲ្យប្រឹងប្រែងរៀនសូត្រ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹក នាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមចូលជួបសម្តែងការគួរសម ក៏ដូចជាជម្រាបជូនការងារដែលពួកគេសម្រេចបានលើវិស័យអប់រំ និង បានជម្រាបជូនបញ្ហាកំពុងប្រឈម។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងអស់ បំពេញបេសកកម្មឲ្យបានហ្មត់ចត់ក្នុងការពង្រឹងគុណភាពលើវិស័យអប់រំ រួមមានការជួយបំផុសឲ្យយុវជនចូលរៀន ដើម្បីបង្កើនធនធានមនុស្ស ផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ក៏ដូចជាគុណធម៌ និងសីលធម៌។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានធ្វើការណែនាំឲ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ជួបប្រជុំគ្នាជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ឋនា នដែលអាចកើតមាន ដើម្បីជួយជម្រុញវិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស។ ថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យសម្របសម្រួលលើបញ្ហាដែលពួកគេកំពុងប្រឈម មួយចំនួនផងដែរ។ ចំពោះសំណើនេះ សម្តេចតេជោ បានណែនាំឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល…