សម្តេចតេជោ ហ៊ុន សែន៖ តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់ សម រង្ស៊ី, នោះគឺគុក !
FN ៖ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា នឹងមិនទាន់វិលត្រឡប់ចូលមកកម្ពុជាវិញទេ លុះត្រាឧបសគ្គនានា ត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាពរបស់លោក, ភ្លាមៗនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឆ្លើយតបនឹងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះថា៖ អ្វីដែលជាឧបសគ្គសម្រាប់លោក សម រង្ស៊ី នោះគឺគុក។ សម្តេចតេជោបានបញ្ជាក់ថា បើប្រកាសមិន ខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ។ សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment លើ Facebook របស់ Fresh News នាយប់ថ្ងៃនេះដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់គាត់ ដែលម្សិលមិញប្រកាសថា នឹងវិលត្រឡប់មកវិញភ្លាមប្រសិនដកបំរាមចេញ ដែលបំរាមនោះមានគោលដៅការពារ ជិវិតគាត់ទៅវិញទេ ព្រោះបើគាត់ចូលមកច្បាស់ជាត្រូវចាប់ខ្លួនយកទៅញាត់គុក ព្រោះខ្ញុំមិនអាចសុំលើកលែងទោសឲ្យគាត់បានដូចលើកមុនៗទៀតទេ។ ក្រោយពីការស្តាប់គាត់និយាយតាមវិទ្យុបរទេស ខ្ញុំខំបញ្ជាឲ្យដកបំរាមការពារជីវិតគាត់ ដែលគាត់ចាត់ទុកថា ជាឧបសគ្គសំរាប់ការវិលត្រឡប់របស់គាត់ចេញ ដើម្បីបើកច្រកសំរាប់អ្នកក្លាហានវិលមកជាប់គុកក្នុងស្រុកតាមបំណងរបស់គាត់។…