ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ
FN ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។ នៅក្នុងឱកាសបើកការដ្ឋាននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ * ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ថា សម្តេចពិតជារីករាយជាមួយការបើកការដ្ឋាន សាងសង់ស្ពានអាកាសលើផ្លូវជាតិលេខ៥នេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមិនមានការកំណត់ឈប់សម្រាកក្នុងប្រក្រតិទិន តែច្បាស់ជាមានប្រជាពលរដ្ឋឈប់សម្រាកសែនព្រេន និងធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន។ * សម្តេចតេជោ…