ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

FN ៖ រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាតបូកសរុប​ការ​ងារ​ឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២៣។ សន្និបាតដែលធ្វើឡើងរយៈពេល៤ថ្ងៃនេះ មានការអញ្ជើញ​ចូល​រួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ និងកសិករផងដែរ។ នៅក្នុងឱកាសបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្ម បានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលពិភពលោកជួបវិបត្តិស្បៀង តែកម្ពុជាបានសល់ស្រូវរហូតដល់ទៅជាង ៦លានតោន។ សម្តេចតេជោ…