សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា និងកន្លែងធ្វើការជូនខ្មែរ-អ៉ីស្លាម ២ខ្នង ៤ជាន់ ស្មើ ៤០បន្ទប់ និងឧបត្ថម្ភថវិកា ៥០លានរៀលសម្រាប់កម្មវិធីអាហារស្រាយបួស
FN ៖ ក្នុងឱកាសអញ្ជើញចូលរួមអាហារស្រាយបួសជាមួយខ្មែរ-អ៉ីស្លាម ជិត ១ពាន់នាក់នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារ ២ខ្នង កម្ពស់ ៤ជាន់ ស្មើនិង ៤០បន្ទប់ ជូនបងប្អូនខ្មែរ-អ៉ីស្លាម សម្រាប់សិក្សា និងសម្រាប់គណៈចាងហ្វាងខ្មែរ-អ៉ីស្លាមធ្វើការងារផងដែរ។ អគារនេះ ១ខ្នង នឹងត្រូវសាងសង់ឡើងនៅក្នុងបិវេណវិហារអ៉ីស្លាម ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ និង១ខ្នងទៀត ស្ថិតភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អគារសិក្សានេះ គឺត្រូវឲ្យបងប្អូនខ្មែរ-អ៉ីស្លាម ជាអ្នកចេញប្លង់ ហើយក្រុមការងារសាងសង់របស់សម្តេចជាអ្នកសាងសង់។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំនោះ បានថ្លែងរំពឹងថា អគារសិក្សាដែលសម្តេចផ្តល់ជូននេះ នឹងជួយពង្រឹងការអប់រំចំណេះដឹងបងប្អូនខ្មែរ-អ៉ីស្លាម បានកាន់តែល្អប្រសើរថែមទៀត។ បងប្អូនប្រជាពលរដ្ឋខ្មែរ-អ៉ីស្លាម ដែលទទួលបានចំណងដៃថ្មីពីសម្តេចតេជោ ហ៊ុន សែន បានសម្តែងការសប្បាយរីករាយ និងទះដៃសាទរយ៉ាងកងរំពង។ ក្រៅពីការផ្តល់អគារសិក្សាហើយ សម្តេចតេជោ…