CDC: គិតត្រឹមខែសីហា ឆ្នាំ២០១៧ ចិនវិនិយោគនៅកម្ពុជា មានទឹកប្រាក់រហូតដល់១៦.២ប៊ីលានដុល្លារ
FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ ការវិនិយោគរបស់ចិន នៅកម្ពុជាមានទឹកប្រាក់ រហូតដល់១៦.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ CDC ស្តីពីវេទិកាកម្ពុជា-ចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ ដែលរៀបចំឡើង នៅសណ្ឋាគារ Nanning Wanda Wenhua ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានលើកឡើងថា «គិតត្រឹមខែសីហា ឆ្នាំ២០១៧ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៦.២ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន១១០ មានទុនវិនិយោគសរុបចំនួនប្រមាណ ៣១០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៦,១៨០កន្លែង»។ ថ្លែងក្នុងវេទិកាកម្ពុជា-ចិនស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អគ្គលេខាធិការ CDC បានបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនេះ…