ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងឱកាសចែកសញ្ញាបត្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នកគ្រូដែលបានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបង្រៀនរហូតពីកម្រិតបឋម កម្រិតអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។ សម្តេចតេជោ ហ៊ុន សែន ណែនាំនាយកវិទ្យាស្ថានជាតិអប់រំ ពិនិត្យរៀបចំកន្លែងអង្គុយសម្រាប់ជ័យលាភីនៅក្រៅសាលឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ពីអតីតកាលការកសាងគ្រូបង្រៀនលំបាកណាស់។ ក្នុងនោះសម្តេចតែងតែធ្វើបទឧទ្ទេសនាមនានា ដើម្បីរៀបចំគ្រូបង្រៀនមុនចេញទៅបង្រៀនសិស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីជម្នះនូវការលំបាកទាំងឡាយកាលពីអតីតកាល ពេលនេះស្ថានភាពគ្រូបង្រៀន និងការបណ្តុះបណ្តាលគ្រូមានភាពល្អប្រសើរច្រើនហើយ។ សម្តេចតេជោ ហ៊ុន…