រដ្ឋមន្ត្រីសុខាភិបាល ចេញប្រកាសហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិម្យ៉ាងឈ្មោះ «ខាត» (KHAT) ដែលផ្ទុកសារធាតុញៀន
FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញប្រកាសមួយស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិខាត (KHAT)។ នេះបើយោងតាមសេចក្តីប្រកាសដែលអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។ សេចក្តីប្រកាសស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិខាត (KHAT) មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ *ប្រការ១៖ រុក្ខជាតិខាត (KHAT) ជារុក្ខជាតិម្យ៉ាងដែលមានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ត្រូវបានចាត់ទុកជារុក្ខជាតិនេះ ដូចជាសារធាតុខាងលើដែរ ដែលស្ថិតក្រោមការគ្រប់គ្រង នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (ក្នុងតារាងទី២) *ប្រការ២៖ ការនាំចេញ-នាំចូល ការដឹកជញ្ជូន ការស្តុក ការតាំងលក់ ការឆ្លងកាត់ និងការប្រើប្រាស់ រុក្ខជាតិខាត (KHAT) ត្រូវបានហាមឃាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា *ប្រការ៣៖ ជនណាដែលប្រព្រឹត្តល្មើសនឹងប្រការ២ ត្រូវផ្តន្ទាទោសតាមទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន *ប្រការ៤៖ នាយកខុទ្ទកាល័យ…