គ.ជ.ប និងសង្គមស៊ីវិលមើលឃើញថា ការឃោសនាបោះឆ្នោតអាណត្តិនេះ ល្អជាងអាណត្តិមុនៗ ហើយបក្សនយោបាយមានភាពចាស់ទុំ
FN ៖ ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើល បានអះអាងថា ការឃោសនារកសំឡេងឆ្នោតដែលកំពុងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ។ ភាពល្អប្រសើរនេះ ត្រូវបានអះអាងថា មកពីគណបក្សនយោបាយនៅកម្ពុជាមានភាពចាស់ទុំជាងមុន និងយល់ច្បាស់ពីបទបញ្ជា និងនីតិវិធីនៃការឃោសនាបានច្រើន។ យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ បានចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដែលមានគណបក្សនយោបាយចូលរួមចំនួន ១២គណបក្ស។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា «រឿងហ្នឹងសភាពការណ៍នៅល្អដដែល មានតែករណីគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដែលបានប្តឹងសកម្មជនគណបក្សសង្រ្គោះជាតិ ពីបទរារាំងក្បួនដង្ហែរបស់ខ្លួន នៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយគណបក្សសង្គ្រោះជាតិ ក៏មានប្ដឹងតបទៅវិញផងដែរ»។ អ្នកនាំពាក្យ គ.ជ.ប នៅតែអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ទោះបីមានភាពរកាំរកុះខ្លះៗក៏ពិតមែន តែមិនមែនជាសកម្មភាពខុសច្បាប់នោះឡើយ ក្រៅតែពីខេត្តតាកែវ។ លោក អំ…