កម្ពុជាមានកុមារប្រមាណ៥៥០នាក់ ដែលកើតមានជំងឺមហារីក ក្នុងមួយឆ្នាំ ក្នុងនោះមានប្រមាណ៨០ភាគរយ ដែលបានព្យាបាលជាសះស្បើយ
FN ៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោក ឈាង រ៉ា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកុមារប្រមាណ៥៥០នាក់ ដែលបានកើតជំងឺមហារីកក្នុងមួយឆ្នាំ ហើយតាមរយៈការព្យាបាល បែបសម័យទំនើបនេះ មានកុមារប្រមាណ៨០ភាគរយ ដែលត្រូវបានព្យាបាលជាសះស្បើយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «ស្ថានភាពជំងឺមហារីកកុមារនៅកម្ពុជា» ដែលធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកកាត់បន្ថយជំងឺមហារីកលើកុមារ នៅកម្ពុជា ដោយមានការចូលរួមពីបុគ្គលិក និងសាស្ត្រាចារ្យ មកពីមន្ទីរពេទ្យថ្នាក់ជាតិចំនួន៥របស់កម្ពុជារួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យគុន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យខ្មែរ-សូវៀត ដែលសុទ្ធសឹងជាមន្ទីរពេទ្យ បម្រើការងារផ្តោតសំខាន់ លើការជួយសង្គ្រោះដល់កុមារ។ សិក្ខានេះក៏មានការចូលរួមពីសំណាក់ក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យ St. Jude Children’s Research Hospital នៃសហរដ្ឋអាមេរិក ដែលផ្តោតការព្យាបាលសំខាន់ លើជំងឺមហារីកកុមារតែមួយគត់។ ក្នុងសិក្ខាសាលានេះដែរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Carlos Rodriguez Galindo តំណាងមន្ទីរពេទ្យ St. Jude Children’s Research Hospital បានឲ្យដឹងថា សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតលោកនាពេលនេះ…