សេចក្តីដកស្រង់សង្កថា ពិធី ចែកសញ្ញាបត្រ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ថ្ងៃនេះ ខ្ញុំរីករាយដោយសារតែបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីចែកនូវសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី នៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសចំនួន ៣.៨២៩ នាក់។ យើងក៏សង្កេតឃើញផងដែរថា (វេទិកា)ធ្លាប់តែបែរមុខនៅទៅខាងជើង ឥឡូវយើងក៏បែរ មកខាងត្បូងវិញម្ដង ប្រហែលជាក្រសួងគិតថា មិនចាំបាច់ធ្វើអោយដូចខាងសាលានានានោះទេ គឺទៅខាង ត្បូងម្ដង អាហ្នឹងទីមួយ។ ទីពីរ អ្នករៀបចំចាត់តាំងកម្មវិធីអម្បាញ់មិញ កុំភ្លេច បើចង់ទៅរក(អាចារ្យ)ការអី រកគាត់តែម្ដង គាត់ជាអាចារ្យការ។ (គាត់ជា)អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ហើយថ្ងៃនេះ គាត់គឺជាអ្នកចាត់តាំងកម្មវិធីនៅទីនេះ។ គ្រាន់តែប្រាប់អោយដឹងថាខ្យល់ធ្លាក់ពីជើងហើយ ចេញវស្សា ហើយ ដូច្នេះ បើត្រូវការរកអាចារ្យការ ឬខ្វះអាចារ្យការ គឺរកអាចារ្យ ភឿង ហ្នឹងតែម្ដង …។ វឌ្ឍនភាពនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស យើងពិតជាមានដំណើរការឆ្ពោះទៅរកការអភិវឌ្ឍមួយ តាមរយៈនៃការបណ្ដុះបណ្ដាលគ្រប់ផ្នែក។ ដែលក្នុងនោះ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានធ្វើរបាយការណ៍ជូនចំពោះអង្គពិធីរួចហើយ ទាក់ទងទៅនឹងរឌ្ឍនភាពនៃវិទ្យាស្ថាននេះ។ ប៉ុន្តែខ្ញុំក៏គួរតែនិយាយអំពីបញ្ហាវិទ្យាស្ថាននេះបន្ដិច ទាក់ទងនឹងវិស័យបច្ចេកទេស។ ប្រហែលជាឯកឧត្តម លោកជំទាវ អស់លោក…