កម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាអភិវឌ្ឍន៍តំបន់ត្រីកោណឲ្យទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍
FN ៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន ស៊ីសូលីត និង លោក ង្វៀង ស៊ុនហ្វុក បានប្តេជ្ញារួមគ្នាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍តំបន់មានព្រំដែនជាប់គ្នាទាំង៣ប្រទេស ដែលហៅថាតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ឲ្យ ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំមួយនៅក្នុងតំបន់។ ការប្តេជ្ញាបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV លើកទី៩ នៅទីក្រុងសៀមរាបអង្គរ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលចម្រុះ (JCC) កម្ពុជា បានរាយការណ៍អំពីរបាយការណ៍វឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទាក់ទិនការអនុវត្តផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេស CLV, លទ្ធផលកិច្ចប្រជុំ CLV-JCC លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ និងលទ្ធផលកិច្ចប្រជុំកំពូល CLV លើកទី៨ ស្តីពី DTA…