ទេសរដ្ឋមន្ត្រី សេរី កុសល សរសើរកាសែត The Cambodia Daily ហ៊ានចុះផ្សាយការពិត ពាក់ព័ន្ធបញ្ហាបំណុលកម្ពុជាជំពាក់អាមេរិក
FN ៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានសម្តែងនូវការកោតសរសើរចំពោះសារព័ត៌មាន The Cambodia Daily មានស្ថាបនិកជាជនជាតិអាមេរិក ដែលមានសេចក្តីក្លាហានចុះផ្សាយនូវការពិតពីបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងជំនាន់ លន់ នល់ ហើយលោកបានហៅការចុះផ្សាយនេះ ជាការផ្តល់នូវភាពយុត្តិធម៌សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការថ្លែងរបស់លោកទេសសរដ្ឋមន្ត្រី សេរី កុសល យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Cambodia Daily ដែលជាកាសែតមានខ្នងបង្អែកអាមេរិក និងស្ថាបនិកជាជនជាតិអាមេរិកផងនោះ បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផល សីលធម៌ច្បាស់លាស់ ជុំវិញការទារបំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបានដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់លម្អិតអំពីសង្រ្គាមអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្រ្គាមនោះទេ»។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សេរី…