សម្តេចតេជោសង្ឃឹមថា នឹងមានគម្រោងជប៉ុនទី ៤ សម្រាប់ភ្នំពេញ
ថ្ងៃ ៥ វិច្ឆិកា ២០១៥ ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃជំនួយរបស់ប្រទេសជប៉ុន ចំពោះគម្រោងទំនប់ការពារក្រុងភ្នំពេញពីទឹកជំនន់ និងការរៀបចំប្រព័ន្ធប្រឡាយ/លូ សម្តេចតេជោ បានរំលឹកអំពីការប្រឈមបីរបស់ទីក្រុង គឺទឹកជំនន់ សំរាម និងចរាចរណ៍។ ពាក់ព័ន្ធនឹងទឹកជំនន់ពីទន្លេ និងប្រភពនានា សម្តេចតេជោបានរំលឹកពីការរួមចំណែកនៃគម្រោងក្នុងដំណាក់កាលទីមួយ និងទីពីរ របស់ប្រទេសជប៉ុន ដើម្បីបញ្ជៀសទីក្រុងភ្នំពេញពីការជន់លិច។ ចំពោះការជន់លិចទីក្រុងដោយទឹកភ្លៀង សម្តេចតេជោ បានទាញអារម្មណ៍អ្នកចូលរួមថា ករណីដែលមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ ប្រព័ន្ធលូ នឹងមិនអាចរំដោះទឹក បានទាន់ពេលទេ ហើយករណីនេះកើតមាននៅច្រើនប្រទេស។