សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ថ្ងៃទី ២)
ជួបសំណេះសំណាលជាមួយនឹងកម្មករ និងអរគុណដល់ម្ចាស់រោងចក្រ ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ ដែលថ្ងៃនេះ ជាថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យរបស់ក្មួយៗ ហើយក៏ឆ្លៀតឱកាសមកជួបជុំគ្នានៅទីនេះ ដែលយើងខ្ចីកន្លែងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះម្សិលមិញនេះ គឺមានការជួបជុំគ្នាសម្រាប់កម្មករ/ការិនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះតែម្ដង។ ថ្ងៃនេះ ក៏មានការអញ្ជើញមកពីកន្លែងផ្សេងៗ ប៉ុន្តែយ៉ាងណាក៏ដោយ ជាមួយនឹងការស្វាគមន៍វត្តមានរបស់ក្មួយៗ ដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដូចដែលឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញហើយថា ដើម្បីជំនួសអោយការឈប់សម្រាករបស់ក្មួយៗនៅថ្ងៃនេះ គឺនៅថ្ងៃស្អែក ខ្ញុំពិតជាមានការជំពាក់គុណចំពោះម្ចាស់រោងចក្រទាំងឡាយសាជាថ្មីម្ដងទៀត ដោយសារថ្ងៃស្អែកនេះ សូមអោយក្មួយៗបានសម្រាកក្នុងមួយថ្ងៃថែមទៀត ហើយដែលមានប្រាក់បៀវត្ស។ អញ្ចឹងថ្ងៃនេះ មិនបានទៅងូតទឹកសមុទ្រទេ ថ្ងៃស្អែកទៅងូតក៏មិនទាស់ខុសអីដែរ។ នារីសម័យឥឡូវកម្ពស់ខ្ពស់ៗ … មានរឿងមួយនៅថ្ងៃនេះ ថ្ពាល់របស់ខ្ញុំក្លាយទៅជាថ្នាំព្យាបាលជំងឺ។ មកតាមនេះអម្បាញ់មិញ មានក្មួយមួយថើបប៉ាច់ ហើយមកមុខបន្តិច ដល់មួយទៀតមក (គាត់ថា) បងថើបមួយទៅ ឈឺច្រើនពេក ថើបទៅអោយឆាប់ជា។ អាហ្នឹងរឿងមួយទៅ ប្រហែលជាអញ្ចឹង បើថាថើបទៅជាមែន ថ្ងៃក្រោយដើរអោយគេថើបតែម្ដង ឆាប់ជា។ ប៉ុន្តែ រឿងមួយទៀត ខ្ញុំថា កម្ពស់របស់ខ្ញុំដូចជាខ្ពស់គួរសមដែរ អាមួយនេះ…