FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិត បានចំនួន ១៩លើកមកហើយ ហើយមិនដែលខកខានម្តងណាឡើយ ព្រោះត្រូវមានការផ្តាំផ្ញើមុននឹងពួកគេចេញទៅបំពេញការងារបណ្តុះបណ្តាល។ * សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស និងការដាំដុះដំណាំមានការខុសគ្នាឆ្ងាយណាស់។ ពោលការដាំដុះ ដំណាំដូចជាការកៅស៊ូចំណាយពេលយ៉ាងច្រើនបំផុត ៤-៥ឆ្នាំប៉ុណ្ណោះ តែការបណ្តុះបណ្តាលធនធានមនុស្សមានការលំបាក ហើយចំណាយពេល រហូតដល់ ១៦ឆ្នាំទម្រាំបញ្ចប់ថ្នាក់បរិញ្ញា ហើយត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត សម្រាប់ការបណ្តុះបណ្តាលគរុកោសល្យ។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបោះទុនសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជាអគារសិក្សា និងអគារផ្សេងៗទៀតនោះ មិនអាចបញ្ចប់បានទេ ព្រោះតម្រូវការនៅតែមានជាមួយកំណើនសិស្ស ខណៈអគារសិក្សាមួយចំនួនទៀត…