ចំណូលពីការលក់សំបុត្រ ចូលតំបន់អង្គរនៅរយៈពេលខែ៨ ទទួលបានជិត៧០លានដុល្លារ, ថវិកាជាង២.៦លានដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា!
FN ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិជាង១.៦លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជិត៧០លានដុល្លារ ដែលក្នុងនោះ ថវិកាជាង២.៦លានដុល្លា បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នេះបើតាមការបញ្ជាក់របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលគ្រឹះស្ថានអង្គរ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះបានឲ្យដឹងថា រយៈពេល៨ខែ ដើមឆ្នាំ២០១៧នេះ គឺមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៦០៨,១៧២នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីខែមករា ដល់ ខែសីហា បើធៀបនឹងរយ:ពេល៨ខែដូចគ្នា កាលពីឆ្នាំ២០១៦ គឺមានការកើនឡើង១២.២៨%។ ហើយដែលរកចំណូលសរុបបានចំនួន ៦៩,២៣២,៤១២ដុល្លារអាមេរិក មានការកើនឡើង៦៩.៨២℅ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ សម្រាប់ខែសីហា ឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ចំនួន១៩២,៤០៣នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរបើធៀបនឹងរយ:ពេលដូចគ្នា ខែសីហា ឆ្នាំ២០១៦ គឺមានការកើនឡើង១១.៨៣% និងបានចំណូល៨,៨៤០,៧៥៦ដុល្លារ មានការកើនឡើង៨០.៧៧℅ ធៀបនឹងខែសីហា ឆ្នាំ២០១៦កន្លងទៅ។ សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ…