ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍
FN ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។ សូមជំរាបថា សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានប្រកាសបើកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយបានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជាដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។…