សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ
FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត បានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសលោកបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។ លោក ហ៊ុន មា៉ណែត បានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ លោកបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា៖ ទី១៖ ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ…