សេចក្តីដកស្រង់ប្រសាសន៍ អបអរសាទរខួបលើកទី ១០ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងខួប ១ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
សុខសប្បាយទេ! មើលល្ងាចនេះយកបារាំង ឬយកក្រូអាត? បើទោះបីជាអវត្តមាននៃអគ្គរដ្ឋទូតបារាំង ខ្ញុំសូមផ្ញើជូនពរចំពោះប្រជាជនបារាំង រដ្ឋាភិបាលបារាំង ទទួលបានជោគជ័យជាអ្នកលើកពានក្នុង World Cup ២០១៨ បន្ទាប់ពីឆ្នាំ ១៩៩៨។ សង្ឃឹមថា បារាំងនឹងឈ្នះ តែសុំប្រយ័ត្នកុំនាំគ្នាចាក់បារាំងច្រើនពេក ក្រែងលោស៊ីសៀង។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ក្មួយៗបងប្អូនជនរួមជាតិជាទីស្នេហា ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ នៃការដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌសម្បត្តិពិភពលោក និង ១ ឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុកទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាដំបូង អនុញ្ញាតឲ្យខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗជាយុវជនយុវនារី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ក៏ដូចជាស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ភារៈធារី និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំនូវពិធីនេះឡើង។ ការរៀបចំពិធីនេះ អនុញ្ញាតឲ្យយើងបានរំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ដែលយើងបានឆ្លងកាត់ជាមួយគ្នា ក្នុងរយៈកាល ១០…